បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយកន្លែង នៅ​ខេត្តកំពង់ចាម ឃាត់ខ្លួន​អ្នក​ភ្នាល់​ល្បែង ៩​នាក់​

​ខេត្តកំពង់ចាម​៖ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខេត្តកំពង់ចាម បាន​ចុះបង្ក្រាប​ទីតាំង​បើក និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​ដាក់​ប្រាក់​) នៅ​ចំណុច​ភូមិ​ប្រាសាទ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយ​ឃាត់ខ្លួន​អ្នកលេង ៩​នាក់​។​

​ករណីនេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន ៩​នាក់ និង​ដកហូត​វត្ថុតាង រួមមាន​៖ ទូរ​ស័​ទ្ទ​ដៃ​៤​គ្រឿង​, ម៉ូតូ​៦​គ្រឿង​, ស្កុ​តរំ​ជើងមាន់​ប្រើ​រួច​៣​គូរ​, ប្រាក់រៀល ១០០,០០០​រៀល និង​ប្រាក់​ដុល្លារ ១០០​ដុល្លារ​។​

​សមត្ថកិច្ច​ថា ជន​ទាំង​៩​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close