តោះ! មកដឹងអំពី “កំប្លោក ឬត្រកៀតប៉ោង”
កំប្លោក ឬត្រកៀតប៉ោង ជាស្មៅទឹកពួកត្រកៀត ភិនភាគដូចត្រកៀត ប៉ុន្ដែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង បន្ទាប់មកទើបបែកចេញពន្លកជាស្លឹក ព្រោះហេតុនោះទើបហៅថា ត្រកៀតប៉ោង។

ត្រកៀតមានប្រយោជន៍ច្រើនយ៉ាងណាស់ គឺផ្កាដែលអ្នកខ្លះយកធ្វើជាអន្លក់ ចំនែកឯធាងវាគេប្រើជាបន្លែក៏បាន។ ធាង និងស្លឹកស្រស់គេប្រើជាចំណីឲ្យគោ ក្របីស៊ី។ ធាងវាបើកាត់ហាលថ្ងៃឲ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង ខ្សែចែវ ធ្វើអង្រឹង ធ្វើកន្ទេល ធ្វើសំពៀត ។ល។
កំប្លោក មានគ្រប់ទិសទីនៅតាមទីកន្លែងដែលមានទឹក ដូចជាស្រះជាដើម ហើយបានកើតកូនកើតចៅច្រើនស្ទើពេញស្រះតែម្តង។ បើនិយាយពីសម្រស់វិញនោះ គឺថាពិតជារុក្ខជាតិ ដែលដុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាតមែនទែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។