ថ្ងៃនេះ កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ចំនួន​៣​នាក់ ដែលជា​ជនជាតិ​ប៉ា​គី​ស្ថាន​១​នាក់ និង​ជនជាតិខ្មែរ​២​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​គ្មាន​ករណី​ឆ្លង​ថ្មី​នោះទេ​។​

​មនុស្ស​ទាំង​៣​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​នោះ​៖
១.​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
២.​បុរស​ជនជាតិខ្មែរ​អា​យុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
៣.​បុរស​ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ទំនប់ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ពួកគេ​ទាំងពីរ​នាក់​បានធ្វើ​ដំណើ​រ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close