ចាប់ខ្លួន​ជនជាតិ​ចិន ២​នាក់ ដកហូត​គ្រឿងញៀន​ជាង ១​គីឡូក្រាម​

​ភ្នំពេញ​៖ កាលពី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម​សប្តាហ៍​នេះ កម្លាំង​ជំនាញ​(​ក​៣) របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​សម្ដេច​សង្ឃ​ជួន​ណាត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចំនួន ២​នាក់​។​

​ជនសង្ស័យ​ជា​ជនជាតិ​ទាំង ២​នាក់ គឺ​ឈ្មោះ ហ្សេ​វ ចឹ​ង​អ៊ី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ យូ ហៃ​យ៉ុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ រីឯ​វត្ថុតាង​ចាប់បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ១០០០.៦៦​ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំ រឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close