ស្ពានអាកាស និងផ្លូវក្រោមដី ចំណុចរង្វង់មូលចោមចៅ សាងសង់សម្រេច ៥៨%ហើយ

ភ្នំពេញ៖ យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ពានអាកាស និងផ្លូវក្រោមដី ចំណុចរង្វង់មូលចោមចៅ បានសាងសង់សម្រេច ៥៨% ហើយ នៃគម្រោងទាំងមូល។
សូមជម្រាបថា ផ្លូវក្រោមដី នៃគម្រោងស្ពានអាកាសចោមចៅ ត្រូវបានបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី២៦ ខែតុលា មកម្ល៉េះ។ ផ្លូវក្រោមដីនេះ មានប្រវែង ៤៨៨ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ។ ផ្លូវក្រោមដីនេះ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ី។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយចំណាយពេលសាងសង់រយៈពេល ៣០ខែ បើកការដ្ឋានពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។