រដ្ឋ Georgia រាប់សន្លឹកឆ្នោតលើកទីពីរ លោកបៃឌិន ឈ្នះដដែល

ការរាប់សន្លឹកឆ្នោតជាថ្មីនៅក្នុងរដ្ឋ Georgia ដោយការរាប់ម្តងមួយសន្លឹកដោយដៃ បានបញ្ចប់ទៅហើយ ដោយលិទ្ធផលមិនមានការប្រែប្រួលនោះលើយ លោកបៃឌិនបន្តយកឈ្នះដដែល។
ការរាប់សន្លឹកឆ្នោតក៏មានការផ្លាសប្តូរមួយចំនួន ដោយពីមុន លោកបៃឌិននាំមុខ14.000 សន្លឹក ប៉ុន្តែក្រោយការរាប់ដោយដៃ លោកបៃឌិននាំមុខតែ12.284 សន្លឹកតែប៉ុណ្ណោះ គឺថយចុះជាង១៧០០សន្លឹក ។ តាមច្បាប់នៅក្នុងរដ្ឋGeorgia លទ្ធផលបោះឆ្នោតមានគម្លាតពិគ្នា ត្រឹម០,៥ភ%ចុះក្រោមនឹងមានសិទ្ធទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញដោយដៃម្តងមួយសន្លឹក។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ លោកបៃឌិននឹងដាក់លិខិតប្តឹងក្រុមការងាររបស់លោកត្រាំដែលមិនព្រមទទួលស្គល់លទ្ធផលបោះឆ្នោត។ បើទោះបីរងចាំដល់ខែធ្នូទើបលទ្ធផលបោះឆ្នោតជាផ្លូវការនឹងត្រូវប្រកាសជាផ្លូវការ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនានា របស់អាមេរិកបានផ្សាយយ៉ាងគគ្រឹកគក្រេងថា លោកបៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា។
ប៉ុន្តែលោកត្រាំ និងក្រុមការងារនៅតែបន្តប្រឆាំង មិនព្រមទទួលស្គល់ ធ្វើឲ្យដំណើរការផ្ទេរអំណាចត្រូវជាប់គាំ។ ប្រធានាធិបតីជាប់ឆ្នោតថ្មីលោកបៃឌិននឹងប្តឹងរដ្ឋាភិបាលរបស់លោកត្រាំឡើងទៅកាន់ រដ្ឋបាលសេវាកម្មទូទៅ (GSA) ដែលយឺតយ៉ាវក្នុងការផ្ទេរអំណាច៕
![]()
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។