ចិន-វៀតណាម ទំហំពាណិជ្ជកម្មកើនលើស ១០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០

ចិន៖ ចិន បានក្លាយជាប្រទេសដំបូង ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី ជាង១០០ពាន់លានដុល្លារ ជាមួយប្រទេសវៀតណាម ក្នុងឆ្នាំ២០២០នេះ ខណៈដែលការនាំចេញនិងនាំចូលរវាងប្រទេសទាំងពីរកើនឡើង ទោះបីក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ។
វៀតណាម បានចាំចេញទៅចិន ក្នុងតម្លៃ៣៧.៩ពាន់លានដុល្លារអាមេរិក ក្នុងពេល១០ខែដំបូងនៃឆ្នាំ២០២០ កើនឡើង១៤.៨ភាគរយ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ ហើយបាននាំចូលពីចិនវិញ ក្នុងតម្លៃ៦៥.៦ពាន់លានដុល្លារអាមេរិក កើនឡើង៩.៩ភាគរយ នេះបើតាមមន្ត្រីគយរបស់វៀតណាម។
ទំនិញវៀតណាមនាំចេញទៅចិន រួមមានដូចជា ស្មាតហ្វូន កុំព្យុទ័រ ឈើ និងគ្រឿងម៉ាស៊ីនជាដើម ហើយទំនិញចិននាំមកវៀតណាមវិញ មានដូចជាកុំព្យុទ័រ គ្រឿងម៉ាស៊ីន វត្ថុធាតុដើមបំរើដល់ឧស្សាហកម្មកាត់ដេរ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។