ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ស្លាប់​បុរស​ម្នាក់ ក្នុង​បន្ទប់​ជួល​មួយ នៅ​សង្កាត់​ទឹកថ្លា

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​ភ្លើង​ឆេះ​ស្លាប់ ក្នុង​ហេតុការណ៍​ផ្ទុះ​កំប៉ុង​ហ្គាស់ នៅក្នុង​បន្ទប់​ជួល និង​ឆេះ​ម៉ូតូ​១​គ្រឿង​ទៀត​ខ្ទេច​។ ហេតុការណ៍​នេះ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ម្សិលមិញ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ខាងលើ នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​បានឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​ចេញពី​បន្ទប់​ជនរងគ្រោះ រួច​ពួកគាត់​ក៏​នាំគ្នារ​ត់ទៅ​មើលឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ក្នុង​បន្ទប់​សន្ធោសន្ធៅ ក៏​នាំគ្នា​ធាក់​បន្ទប់​ចូល ដើម្បី​បាញ់​ពន្លត់ភ្លើង តែ​ជា​អ​កុស​ល្យ ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

​ជនរងគ្រោះ ឈ្មោះ សយ ខា ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ​កូនជាង​ម៉ាស៊ីន​បុកគ្រឹះ មាន​ទីលំនៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះ​ពិនិត្យ ដោយ​មិនទាន់​បញ្ជាក់ថា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close