គម្រោង​ជួសជុល​ប្រាសាទទន្លេស្ងួត គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា គម្រោង​ជួសជុល និង​លើក​តម្លៃ​នៃ​ប្រាសាទទន្លេស្ងួត ដែល​គេ​ស្គាល់​ថា ជា​មន្ទីរពេទ្យ​មួយ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កំពុង​វិវត្តន៍​ទៅ​មុខជា​លំដាប់ និង​លេចចេញ​ជា​រូបរាង​ដ៏​ស្រស់ស្អាត​។
​បច្ចុប្បន្ន​ការជួសជុល សម្រេចបាន​ផ្លែផ្កា​គួរឱ្យគត់សម្គាល់ ហើយ​គម្រោង​អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២០​នេះ​។

​បើតាម​ការបញ្ជាក់​ពី​បុរាណ​វិទូ លោក ជា សា​រិ​ទ្ធិ ដែលជា​ប្រធាន​គម្រោង ការជួសជុល​ដល់​រួត​ទី​៣៦​នៃ​តួ​ប្រាសាទ​ហើយ និង​បន្ត​ជួសជុល​នៅ​ផ្នែក​កំពូល​។ តែដោយសារ​ផ្នែក​កំពូល​មានការ​បាត់​ថ្ម​ចាស់​ច្រើន ដូច្នេះ​ក្រុមការងារ​កំពុង​ស្វែងរក​ថ្ម​នៅ​ផ្នែក​ខាងក្រោម ដើម្បី​រៀបចំ​ផ្គុំ​ទៅតាម​ទ្រង់ទ្រាយ​ដើម​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close