ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី ២​នាក់ បានសម្រេច​ជាច្រើន​ដង នៅ​ស្រុក​ភ្នំក្រវាញ​

​ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ពី​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ចំនួន ២​នាក់​ជាច្រើនលើក នៅក្នុង​ភូមិ​វាលវង់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​បងស្រី​ត្រូវជា​ម្តាយ​ជនរងគ្រោះ បាន​ប្ដឹង​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យ័ន្ត គយ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​

​ក្នុង​ពាក្យបណ្តឹង​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់ថា ជនសង្ស័យ បាន​ចាប់​ក្មេងស្រី​រងគ្រោះ (​ត្រូវជា​កូនចុង​) ដោយ​រួមភេទ​បានសម្រេច​ជាមួយ​កុមារ​រងគ្រោះ ជាច្រើនលើក​មកហើយ​។ បន្ទាប់មក ជនសង្ស័យ​ក៏បាន​បន្ត​ចាប់រំលោភ​ក្មេងស្រី​ម្នាក់ទៀត (​ត្រូវជា​ចៅ​ចុង​) ដោយ​រួមភេទ​បានសម្រេច​ជា​ច្រើនដង​ដូចគ្នា​ផងដែរ​។​

​ករណីនេះ សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close