​សត្វ​កុក​ពាក់​អំបោះ​ចំនួន ៤សំបុក​ទៀត រកឃើញ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​!

​សត្វ​កុក​ពាក់​អំបោះ ឬ​សត្វ​កស គឺ​ប្រភេទ​បក្សី​កំពុង​រងគ្រោះ​។ សត្វ​នេះ មាន​វត្តមាន និង​ពង​កូន​ជាប្រចាំ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​។ ក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំ​២០២០​នេះ ក្រុមការងារ​ជំនាញ របស់​អង្គការ BirdLife បាន​រកឃើញ​សំបុក​សត្វ​កស បាន​ចំនួន​៤​សំបុក​ទៀតហើយ នៅ​ដែនជម្រកសត្វព្រៃ​នេះ​។ កាលពី​ឆ្នាំ​២០១៩​សំបុក​សត្វ​នេះ ចំនួន​៨​ត្រូវបាន​រកឃើញ​។

​អង្គការ​រ​នេះ បញ្ជាក់ថា ការបាត់បង់​ទីជម្រក (​ពង​កូន​និង​រក​ចំណី​) និង​ការរំខាន​ដោយ​សកម្មភាព​មនុស្ស​ជាដើម​។​
​ដែនជម្រកសត្វព្រៃ​លំផាត់​ជា​ជម្រក​នៃ​បក្សី​ជាតិ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close