លោក ប្រា​យុទ្ធ ចាន់​អូ​ចា ថា គ្មាន​ការធ្វើ​រដ្ឋប្រហារ​ថ្មី ឬ​ច្បាប់អាជ្ញាសឹក​ទប់ទល់​នឹង​ក្រុមបាតុករ​ទេ​

​ថៃ​៖ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ម្សិលមិញ​បានប្រកាស​ច្រានចោល​ចំពោះ​ការប៉ាន់ស្មាន​ថា អាច​នឹងមាន​រដ្ឋប្រហា​រ​យោធា​មួយទៀត ឬ ប្រើ​ច្បាប់អាជ្ញាសឹក​បង្ក្រាប​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​បច្ចុប្បន្ន មុនពេល​មាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ នៅមុខ​ការិយាល័យ​គ្រប់គ្រង​ព្រះរាជ​ទ្រព្យ នា​ថ្ងៃ​ពុធ ទី​២៥ វិច្ឆិកា ស្អែក​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​អះអាងថា រដ្ឋាភិបាល​កំពុង​ព្យាយាម​ទប់ស្កាត់​ការប្រឈមមុខ​ដាក់គ្នារ​វាង​ក្រុម​តវ៉ា​ប្រឆាំង​ទេ ហើយ​សន្យាថា នឹង​ប្រើ​ច្បាប់​ស្មើភាព​ទប់ទល់​នឹង​ភាគី​ទាំងសងខាង​។​ ​លោក ប្រា​យុទ្ធ​ថា រដ្ឋាភិបាល​នឹងមិន​រើសអើង​ប្រឆាំងនឹង​ជន​ណា​ទេ ហើយ​អំពាវនាវ​ដល់​ក្រុមបាតុករ​យោគយល់​ចំពោះ​កាតព្វកិច្ច​របស់​មន្ត្រី​ដែល​ត្រូវ​រក្សា​សណ្តាប់ធ្នាប់​។​

​លោក​ក៏​សង្កត់ធ្ងន់ថា ច្បាប់អាជ្ញាសឹក​នឹងមិន​ត្រូវ​ប្រើប្រាស់ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ឬ ការជួបជុំ​លើក​ក្រោយៗ​ទៀត​នោះទេ ហើយ​បាន​ច្រានចោល​ចំពោះ​គម​និ​ត​ដែលថា​អាច​នឹងមាន​រដ្ឋប្រហារ​មួយទៀត​ជាដើម​នោះ​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី​បានប្រកាសថា នឹង​ប្រើប្រាស់​ច្បាប់​ទាំងអស់ ទប់ទល់​នឹង​ក្រុមបាតុករ​ដែល​បំពាន​ច្បាប់​។ ការព្រមាន​នេះ​ធ្វើឡើង ខណៈដែល​ពួក​បាតុករ​នៅតែ​បន្ត​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង និង​ធ្វើកំណែទម្រង់​របបរាជានិយម​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close