បើក​ម៉ូតូ​វ៉ា​ជែង​ម៉ូតូ ទាក់​ដៃចង្កូត​ដួល ត្រូវ​រថយន្ត​ដឹក​ថ្ម​កិន​ចំពាក់​កណ្តាល​ខ្លួន ស្លាប់​ម្នាក់​

​ភ្នំពេញ​៖ យុវជន​ម្នាក់ បាន​បើក​ម៉ូតូ​វ៉ា​ជែង​នឹង​ម៉ូតូ​១​គ្រឿង​ទៀត បាន​ទាក់​ដៃចង្កូត​ដួល ត្រូវ​រថយន្ត​ដឹក​ថ្ម​កិន​ចំពាក់​កណ្តាល​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៧​និង​២៥​នាទី​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​មុខ​សាលារៀន​វី​គី​វេ តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សាក្សី បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ខាងលើ បើក​ម៉ូតូ​១​គ្រឿង ម៉ាក​PCX ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 1lG 0193 ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ក៏​វ៉ា​ម៉ូតូ​១​គ្រឿង​ទៀត ហើយក៏​ទាក់​ដៃចង្កូត​គ្នា​ដួល ត្រូវ​រថយន្ត​ដឹក​ថ្ម​កិន​ចំពាក់​កណ្តាល​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​តែម្តង​។ ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ​ភ្នំពេញ 3E 2156 បើកបរ​ក្នុងទិសដៅ​ស្របគ្នា បាន​រត់​គេចខ្លួនបាត់​។​ ​ជនរងគ្រោះ​មាន​ឈ្នោះ អឿន ចិន្តា អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​បាន​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​បណ្តោះអាសន្ន​។ ដោយ​ទ្បែ​ក​សព​ជនរងគ្រោះ បានប្រគល់​ឲ្យ​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close