អាហ្សង់ទីន កាន់ទុក្ខ៣ថ្ងៃទូទាំងប្រទេសដល់ ការស្លាប់របស់អតីតកីឡាករ ម៉ារ៉ាដូណា

ពលរដ្ឋអាហ្សង់ទីន ក៏ដូចជាក្រុមអ្នកគាំទ្រ នៅអ៊ីតាលី បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងដល់ការស្លាប់របស់អតីតកីឡាករលំដាប់ពិភពលោក Diego Maradona ។ ពលរដ្ឋអាហ្សង់ទីន ជាច្រើននាំគ្នាទៅកាន់ ទីលានសាធារណៈ និងបណ្តាពហុកីឡដ្ឋាន ដើម្បីគោរពវិញ្ញាណក្ខន្ធ Diego Maradona ដែលបានលាចាកលោកនេះក្នុងអាយុ៦០ឆ្នាំដោយសារបញ្ហាបេះដូង នៅគេហដ្ឋានរបស់លោក ។
នាពេលកន្លងទៅ អតីតស្តេចបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីនរូបនេះ លោក Diego Maradona ត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទទួលការវះកាត់ខួរក្បាល។ ក្រោយបានចាកចេញពីមន្ទីរពេទ្យ Olivos ស្ថិតក្នុងទីក្រុង Buenos Aires របស់អាហ្សង់ទីន លោកបានទៅស្នាក់នៅក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tigre។
លោក Diego Maradona ក៏ជាប់ពាក់ព័ន្ធនិងការប្រើសារធាតុញៀន បន្ទាប់ពីលោកជាកីឡាក៏ឆ្នើមបំផុតក្នុងឆ្នាំ១៩៨៩ ។ កីឡាករ បាល់ទាត់រូបនេះមានកម្ពស់ទាប តែលេងបាល់ទាត់ជាខ្សែប្រយុទ្ធ លឿន និងជំនាញទាត់បញ្ចូលទី ក្នុងលំដាប់ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។