ខឹងប្រពន្ធរត់ចោល! បុរសជនជាតិចិនម្នាក់ ចាក់សម្លាប់កូនទើបអាយុ១ខួប ស្លាប់ក្នុងថ្លុកឈាម!

ខេត្តកណ្តាល៖ កាលពីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីឃាតកម្មមួយ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារបុរសជនជាតិចិនម្នាក់ បានចាក់សម្លាប់កូនខ្លួនឯងអាយុទើប១ខួប បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម៌ នៅចំណុចផ្ទះសំណាក់មួយកន្លែង ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ក្មេងជនរងគ្រោះ ឈ្មោះ ទ័រ ទ័រ ភេទស្រី អាយុ១ឆ្នាំ ជនជាតិខ្មែរ មានឪពុកជាជនជាតិចិន និងម្តាយជាជនជាតិខ្មែរ។ រីឯជនសង្ស័យត្រូវជាឪពុក ឈ្មោះ ភីន ភីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន)។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំ បានរត់ចោលប្តីជាជនជាតិចិន និងកូនស្រីតូច នៅផ្ទះសំណាក់ខាងលើ អស់រយៈពេលជាង១ខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យ បានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយ នៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នារហូត លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែក
ជាមួយម្តាយ ជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។ ហើយជនសង្ស័យ បានយកកន្ត្រៃចាក់កូនខ្លួនឯងជាច្រើនកន្ត្រៃ បណ្តាលឲ្យដេកស្លាប់លើពូក ហើយចាក់ខ្លួនឯង បណ្តាលឲ្យរបួស។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។