២ថ្ងៃនេះ! កម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបាន ចេញសេចក្តីប្រកាសព័ត៌មានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយករណីព្យាបាលជាសះស្បើយក៏គ្មានដែរ ដោយអ្នកជំងឺកំពុងសម្រាក នៅមន្ទីរពេទ្យចំនួន៩នាក់ដដែល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣០៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។