រកឃើញ​មនុស្ស​៨​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា វិជ្ជមាន​កូ​វីដ​១៩

​ភ្នំពេញ​៖ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ​បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន​៨​នាក់​បន្ថែមទៀត ដែល​សុទ្ធសឹងតែ​ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា ត្រូវ​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​អ្នក​ទាំង​៨​នោះ រួមមាន ៖
– ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ នៃ​ក្រសួងមហាផ្ទៃ​។​
– ស្ត្រីជន​ជាតិខ្មែរ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែលមាន​ស្វាមី​បម្រើការ​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​
– ស្ត្រីជន​ជាតិខ្មែរ អាយុ ៤៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ម្តាយមីង​របស់​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​
– ស្ត្រីជន​ជាតិខ្មែរ អាយុ ៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​គ្រួសារ​អ្នកបើកបរ​របស់​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​
– ស្ត្រីជន​ជាតិខ្មែរ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា​។​
– បុរស​ជនជាតិខ្មែរ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ម្តាយមីង​របស់​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​
– កុមារា​ជនជាតិខ្មែរ អាយុ ៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ក្មួយប្រុស​របស់​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​
– បុរស​ជនជាតិខ្មែរ អាយុ ៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលជា​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close