បណ្តាប្រទេស ក្នុងតំបន់ថ្កោលទោសការសម្លាប់បិតាបច្ចេកវិទ្យាបរមាណូអ៊ីរ៉ង់

បណ្តាប្រទេសក្នុងតំបន់ ក្នុងនោះមានប្រទេសហ្សកដង់បានថ្កោលទោសយ៉ាងខ្លាំងដល់ការធ្វើឃាត អ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អ៊ីរ៉ង់ ។ ស្ថានភាពខាងលើបង្កឲ្យតានតឹងកាន់តែខ្លាំងលើងក្នុងតំបន់ មជ្ឈិមបូព៌ា ។ រដ្ឋាភិបាលអ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំង ដល់អ៊ីស្រាអែល នៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អ៊ីរ៉ង់។ នៅពេលនេះកម្លាំងទាហានអ៊ីរ៉ង់ បានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ដោយ«ព្យុះមីស៊ីលរាប់ពាន់ដើម»។
![]()
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានបញ្ជាក់ថា នឹងមានការតបតវិញទៅលើប្រទេសអ៊ីស្រាអែល ប៉ុន្តែអ៊ីរ៉ង់ មិនប្រញាប់ប្រញាលនោះឡើយគឺមានការប្រុងប្រ័យ័ត្នខ្ពស់។ ស្ថានភាពនៅក្នុងតំបន់ព្រំដែន តានតឹងកាន់តែខ្លាំង ហើយអាមេរិកក៏បានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ ដែលមាននាវា USS Nimitz ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាការត្រៀមលក្ខណៈ ធ្វើសង្គ្រាម វាយប្រហារអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ ហានវាយប្រហារអ៊ីស្រាអែលនោះ។
ការប្រឈមមុខតានតឹង រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលកាន់តែខ្លាំងឡើង ក្រោយពេល បិតាបច្ចេកវិទ្យាបរមាណូអ៊ីរ៉ង់លោកMohsen Fakhrizadeh រងការធ្វើឃាតកាលពីថ្ងៃទី២៧ខែវិច្ឆិកា ហើយអ៊ីរ៉ង់បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែល ជាអ្នកនៅពីក្រោយ។ ជាមួយគ្នានោះដែរអ៊ីរ៉ង់ក៏បានចេញបញ្ជារដល់កម្លាំងទាហានទាំងអស់ ត្រៀមលក្ខណៈធ្វើសង្គ្រាម។ មីស៊ីលរបស់អ៊ីរ៉ង់ រាប់ពាន់ដើម បានត្រៀមរួចរាល់រងចាំតែបទបញ្ជារប៉ុណ្ណោះ នឹងវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលជាមិនខាន។ ចំណែកកម្លាំងទាហានអ៊ីស្រាអែលវិញក៏បានត្រៀមលក្ខណៈរួចរាល់ ពិសេសគឺប្រព័ន្ធមីស៊ីលការពារដែនអាកាស ដោយខ្លាចអ៊ីរ៉ង់វាយប្រហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។