ក្រសួងទេសចរណ៍ ក្រើនរំលឹកដល់ម្ចាស់សេវាកម្មទេសចរណ៍ទាំងអស់ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រសួងទេសចរណ៍សូម ក្រើនរំលឹកដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ឱ្យយកចិត្តទុកដាក់អនុវត្ត និងរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍របស់ខ្លួន នៅក្នុងដំណាក់កាលកូវីដ-១៩ តាមប្រព័ន្ធ Telgram Bot ជាពិសេសត្រូវកត់ត្រាវត្តមានរបស់ភ្ញៀវប្រើប្រាស់សេវាកម្មនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នីមួយៗ ។
ការចុះឈ្មោះភ្ញៀវនេះអាចប្រើប្រាស់តាមប្រព័ន្ធ Telegram Bot ដើម្បីជាជំនួយដល់ការតាមដានក្នុងកមណត់អត្តសញ្ញាណករណីមានការឆ្លងជំងឺកូវីដ-១៩ ក្នុងទីតាំងអាជីវកម្មទេសចរណ៏ ជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។