បង្ក្រាប​គ្រឿងញៀន ឆ្លងដែន​​ពី​ឡាវ​មក​កម្ពុជា ដកហូត​បាន​ជាង ២០ ០០០​គ្រាប់ នៅ​ខេត្តស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖ កាលពី​វេលា​ម៉ោងជាង ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នគរបាល​ជំនាញ​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ដែល​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា នៅ​ចំណុច​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​ឣូ​រ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ធី​ង សីហា ភេទ​ប្រុស ឣា​យុ​២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​ឣូ​រ​ស្វាយ​សែន​ជ័យ និង​ចាប់បាន​វត្ថុតាង​បាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY) ចំនួន​១០​ដុំ ស្មើ​២០០០០​គ្រាប់ ស្មើ​ទម្ងន់ ២០៣២,២​ក្រាប​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close