អាសូរណាស់! ជន​វិកល​ច​រិ​ក​ម្នាក់ ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តកោះកុង​

​ខេត្តកោះកុង​៖ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​មាន​ករណី​មនុស្ស​ស្លាប់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ខាងក្រោយ​របង​មន្ទីរពេទ្យ​ខេត្ត ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​

​សព​ជនរងគ្រោះ​ឈ្មោះ យ៉ា​ត វ៉ាត (​ហៅ​ជ័យ​) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជន​វិកល​ច​រិ​ក ស្នាក់នៅ​ក្នុង​វត្ត​ទេព​និមិត្ត (​ហៅ​វត្ត​ថ្មី​)​។ ក្រោយពី​ការពិនិត្យ​ពី​ក្រុមគ្រូពេទ្យ និង កម្លាំង​ជំនាញ​បញ្ជាក់ថា សាកសព​មាន​ស្នាមរបួស​បាក់​កដៃ​ខាងឆ្វេង​, ជើង​ខាងឆ្វេង និង បែក​ប្លោកនោម​។

​ក្រុមគ្រូពេទ្យ​បាន​សនិដ្ឋានថា សាកសព​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​ ​សព​បានប្រគល់​សព​ជូន​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close