សមត្ថកិច្ចចុះពិនិត្យទីតាំងផលិតស្រាស ដែលសង្ស័យជាករណីពុល បង្កឲ្យរងគ្រោះជាង ១០០នាក់

ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ឆ្នាំង និងមន្ត្រីចំរុះ បានចុះស្រាវជ្រាវលើករណីពុល ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០នាក់ (មានអ្នកស្លាប់)។
ក្នុងប្រតិបត្តិការនោះ សាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង បានយកសំណាកគំរូស្រា ដែលសង្ស័យថា មានសារធាតុពុល (Methanol) ហើយដែលប្រជាពលរដ្ឋរងគ្រោះបានទទួលទាន មកធ្វើការពិសោធន៍វិភាគ នៅស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋាន ក.ប.ប. (រាជធានីភ្នំពេញ)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។