អ្នករងគ្រោះកើនឡើង១៣១នាក់ ស្លាប់៧នាក់ ក្នុងករណីសង្ស័យពុលស្រាស នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ របាយការណ៌សង្ខេបស្តីពីបចុប្បន្នភាពករណីពុលស្រាស របសក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ គិតត្រឹមម៉ោង ១៤:០០នាទីរសៀល៖
– ករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ (ស្រី ៦នាក់)។
– អ្នកចេញជាសះស្បេីយ ចំនួន ៩០នាក់។
– កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។
– សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
– អ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យខេត្ត ២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់។
ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។