ភ្ញៀវទេសចរ​បរទេស​ជិត ៤០​ម៉ឺន​នាក់ ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​១១​ខែ ឆ្នាំនេះ​!

ខេត្តសៀមរាប​៖ គ្រឹះស្ថាន​អង្គរ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​បរទេស​ជិត​៤០​ម៉ឺន​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ទទួលបាន​ចំណូល​ជាង​១៨​លាន​ដុល្លារ​។​

​ដោយឡែក​សម្រាប់តែ​ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១២៣៥​នាក់ ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ បាន​ចំណូល​ជាង​៥​ម៉ឺន​ដុល្លារ​។​

​ចំណូល​ជាង​១៨​លាន​ដុល្លារ ដែល​បាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​អង្គរ ក្នុង​រយៈពេល​១១​ខែ​កន្លងមកនេះ ត្រូវបាន​ឧបត្ថម្ភ​ចូល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ជិត​៨០​ម៉ឺន​ដុល្លារ​ផងដែរ ដើម្បី​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​នេះ ទាំង​៥​សាខា​នៅ​ភ្នំពេញ និង​សៀមរាប​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close