បង្ក្រាបល្បែងស៊ីសង ២ទីតាំង នៅក្រុងបាត់ដំបង ឃាត់ខ្លួនអ្នកប្រព្រឹត្ត ៦នាក់

ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងដោយខុសច្បាប់ចំនួន ២ទីតាំងនៅក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឃាត់ខ្លួនមនុស្សចំនួន ៦នាក់។
អាជ្ញាធរ បានឲ្យដឹងថា ទីតាំងទី១.មានការជួបជុំគ្នា (ភ្នាល់កីឡាប្រដាល់) តាមទូរទស្សន៍ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីតាំងទី២.មានការប្រមូលគ្នាលេងល្បែងស៊ីសង (ចាក់អាប៉ោង) នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រីឯវត្ថុតាងដកហូតបាន រួមមាន៖ កម្រាលកៅស៊ូសម្រាប់ចាក់អាប៉ោងចំនួន១ គម្របផ្តិលសម្រាប់គ្របចានអាប៉ោង ចំនួន១ ចានសម្រាប់បាញ់អាប៉ោងចំនួន១ គ្រាប់អាប៉ោងចំនួន១ ចានជ័រដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន១។
សូមជម្រាបជូនថា ករណីល្បែងស៊ីសងនៅតាមមូលដ្ឋានបើទោះបីជាសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយ អប់រំណែនាំតាមរយៈរូបភាពនិងមធ្យោបាយជាច្រើនយ៉ាងណាក្តី តែអ្នកញៀនល្បែងតែងតែលួចលាក់ប្រព្រឹត្ត នូវសកម្មភាពល្មើសនេះជាបន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។