បង្ក្រាបល្បែងស៊ីសង នៅស្រុកបាកាន ចាប់បានមាន់ជល់២ក្បាល អ្នកលេងរត់បាត់អស់

ខេត្តពោធិ៍សាត់៖ កាលពីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកបាកាន បានចុះបង្ក្រាបល្បែងស៊ីសង (ជល់មាន់) នៅភូមិព្រៃក្រប៉ៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចាប់បានតែវត្ថុតាង រីឯមនុស្សរត់បាត់អស់។
នគរបាលបានឲ្យដឹងថា វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន២០គ្រឿង, ជញ្ជីងថ្លឹងមាន់០១, កំសៀវដាំទឹក០២, ស៊ុមាន់០១, ឆ្នាំង០២, កូនក្បាក់០១, ស្បែកជើង៣៥គូ, សៃវេនមាន់០២, និងមាន់២ក្បាល។ ចំពោះអ្នកលេងបានរត់គេចខ្លួនអស់។
ជាមួយគ្នា នគរបាលជំនាញ បានដុតកម្ទេចចោលសម្ភារៈ សង្វៀនជល់មាន់នៅហ្នឹងកន្លែងតែម្តង។ ចំណែកម៉ូតូជនល្មើស បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។