ក្នុង​រយៈពេល​២៤​ម៉ោង ពិភពលោក​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ជាង​៥២១​ពាន់​នាក់​

​បើទោះបី​មាន​ប្រទេស​ជាច្រើន​បាន​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ប៉ុន្តែ​ការឆ្លង​រាលដាល កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​ម​ម​ពិភពលោក​មាន​អ្នក​ឆ្លង ជាង កន្លះ​លាន​នាក់​។​

​តាម​គេហទំព័រ​worldometer ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក ពិភពលោក មាន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​ទៅ ជាង​៥២១​ពាន់​នាក់ និង​ស្លាប់​ជាង​៧៦០០​នាក់​។ ៣​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ច្រើនជាងគេ​បំផុត​នោះ​គឺ អាមេរិក មាន​អ្នក​ឆ្លង ដល់​ទៅ​១៧១​ពាន់​នាក់ អង់គ្លេស ជាង​៣៥​ពាន់​នាក់​និង​រុស្ស៊ី​ជាង​២៨,៩​ពាន់​នាក់​។ ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើន​គឺ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ដល់​ពលរដ្ឋ ជាច្រើន​ផងដែរ​។​

​បច្ចុប្បន្ន​អាមេរិក​នៅតែ​ជា​ប្រទេស​នាំមុខ ពី​ចំនួន​អ្នក​ឆ្លង​សរុប​ដដែល​គឺមាន​ជាង​១៨,២​លាន​នាក់​និង​ស្លាប់​ជាង ៣២៤​ពាន់​នាក់ ។ លំដាប់​ទី​ពីរ​គឺ​ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ជាង​១០​លាន​នាក់ និង​ស្លាប់ ជាង ១៤៥​ពាន់​នាក់​។ ប្រទេស​ប្រេ​ស៊ី​ល​ស្ថិតនៅ​លំដាប់​ទី​បី មាន​អ្នក​ឆ្លង​កើន​ឡើងដល់​ទៅ ជាង​៧ ពាន់​លាន​នាក់ និង​ស្លាប់ ជាង​១៨៦​ពាន់​នាក់​។​

​ប្រទេស​តំបន់​អឺរ៉ុប ក្រោយ​ប្រទេស​អង់គ្លេស​រកឃើញ​មាន​ករណី​វិ​វ​ឌ្ឍ​វីរុស​កូ​វីដ​១៩​ថ្មី មាន​ល្បឿន​ឆ្លង​លឿន​ជាង​វីរុស​កូ​វីដ​១៩​ចាស់​ដល់​ទៅ​៧០ ដង ធ្វើ​ឲ្យ​ប្រទេស​តំបន់​អឺរ៉ុប​ផ្អាក​រាល់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស​។ ក្រៅពី​អឺរ៉ុប​ប្រទេស​តំបន់​អាស៊ី និង​មជ្ឈិមបូព៌ា​ក៏បាន​ផ្អាក​រាល់​សកម្មភាព ធ្វើដំណើរ​ដូចគ្នា​។​

​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ឲ្យ​ដឹងថា នាយករដ្ឋមន្ត្រី​Boris Johnson បាន​កោះប្រជុំ​ជាបន្ទាន់​មន្ទា​ន់​នៅ​ថ្ងៃទី​២១​ខែធ្នូ ដើម្បី​ពិភាក្សា​លើ​ការដឹកជញ្ជូន​ឆ​ទំនិញ ឆ្លងកាត់​ប្រទេស​អង់គ្លេស ។​

ជាមួយគ្នានេះដែរ អង្គការ​សុខភាព​ពិភពលោក WHO បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ចាត់វិធានការ ទប់ស្កាត់​កូ​វីដ​១៩ យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។​ ​ចំណែក​នៅក្នុង​តំបន់​អាស៊ី​វិញ ប្រទេស កូរ៉េខាងត្បូង ជប៉ុន ក៏មាន​ករណី​ឆ្លង​កើនឡើង​ខ្ពស់​ផងដែរ បង្ខំ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រិត​បន្តឹង​ការទប់ស្កាត់​ពិសេស ក្នុងពេល​ចូលឆ្នាំ​សកល​ចូល​មកដល់​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close