កោះរ៉ុង គឺជា​គោលដៅ​ទេសចរណ៍ កំពុង​ពេញនិយម​សម្រាប់​អ្នក​ដែល​ចង់​លំហែរ​កាយ

​ខេត្ត​ព្រះ​ស៊ី​ហ​នុ​៖ កោះរ៉ុង​ជា​កោះ​មួយ​ស្ថិតនៅ​ចំងាយ ប្រមាណ​៤០​គីឡូ​ម៉ែត​ពី​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​ ​ប្រទេស​កម្ពុជា​។ កោះរ៉ុង គឺជា​គោលដៅ​ទេសចរណ៍​ដែល​កំពុង​ពេញនិយម​សម្រាប់​អ្នក​ដែល​ចង់​លំហែរ​​កាយ​តាម​កោះ​។

​កោះ​នេះ គឺជា​កោះ​ដ៏​ស្រស់ស្អាត​បំផុត​នៃ​តំបន់​សមុទ្រ​នៅក្នុង​ព្រះរាជា​ណា​ក្រ​កម្ពុជា​ដែលជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​ភ្ញៀវទេសច​អាចមក​ស្នាក់នៅ​ដើម្បី​កាត់​ស្រេ្ត​ស ដើរ​ផ្សងព្រេង បោះជំរុំ និង​ហែល​ទឹក​លេង ពីព្រោះ​កោះ​នេះ​សំបូរ​ទៅដោយ​ធន​ធម្មជាតិ​។

ក្រៅពីនេះទៀត កោះរ៉ុង គឺជា​កន្លែង​អភិរក្ស​សត្វ​សមុទ្រ​ដ៏​ល្អ​មួយ ហើយ​នៅ​រមណីយដ្ឋាន​កោះរ៉ុង ក៏​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បីល្បាញ​សម្រាប់​ភ្ញៀវទេសចរ​មុជទឹក​មើល​ផ្កាថ្ម ប្រព័ន្ធ​ជីវចម្រុះ និង​មើល​សត្វ​សមុទ្រ​នៅ​បាតសមុទ្រ​ជាដើម​។ ការធ្វើដំណើរ​ទៅ​កោះរ៉ុង​ត្រូវ​ចំណាយ​រយៈពេល​ប្រមាន​៤៥​នាទី​ពី​ដីគោក​ក្នុងនៃ​ក្រុងព្រះសីហនុ​​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close