បើករថយន្ត​វ៉ា​ជែង មិន​ប្រយ័ត្ន​ប៉ះ​ម៉ូតូ​ដួល ខ្ទាត​អ្នកជិះ​ពីក្រោយ​ចូល​ក្រោម​រថយន្ត កិន​ស្លាប់​ភ្លាមៗ​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​បើក​វ៉ា​ជែង​ម៉ូតូ បណ្តាល​ឲ្យ​ដួល ខ្ទាត​ជនរងគ្រោះ​ចូល​ក្រោម​រថយន្ត​។​ ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-9133 អ្នកបើកបរ​ឈ្មោះ ម៉ៅ សុខ​មី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​អូ​តា​ប៉ោង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បើកបរ​ក្នុងទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​មកដល់​ចំណុច​ខាងលើ​បាន​ឡើង​វ៉ា​ជែង​ម៉ូតូ​១​គ្រឿង បណ្ដាលអោយ​ម៉ូតូ​ដួល​ខ្ទាត​អ្នកជិះ​ពីក្រោយ​ចូល​ក្រោម​កង់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងស្ដាំ​បណ្ដាល​អោយស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ជនរងគ្រោះ​ឈ្មោះ​នាង គ​ន្ធា ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ និង​អ្នកបើកបរ​រងរបួស​ជើង​ខាង​ឆ្វង​។​ បច្ចុប្បន្ន​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close