វ៉ាក់សាំង​កូ​វីដ​១៩ របស់​ចិន មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​

​ចិន​៖ បើតាម​លទ្ធផល នៃ​ការ​តេស្ត​គ្លីនិក និង​ចាក់​បន្ទាន់​បាន​បង្ហាញថា វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន​ចិន គឺមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព នេះ​បើតាម​ការអះអាង​របស់​អ្នកជំនាញ​ជនជាតិ​ចិន​ម្នាក់ ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ីន​ហួរ​នៅ​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​រហូតមកទល់​ពេលនេះ មាន​មនុស្ស​ប្រមាណ​ជាង ៦​ម៉ឺន​នាក់​ហើយ នៅតាម​តំបន់​នានា​ក្រៅពី​ប្រទេស​ចិន ដែល​បានទទួល​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន ហើយក៏​មិនមាន​របាយការណ៍​អំពី​ប្រតិកម្ម​អាក្រក់​ធ្ងន់ធ្ងរ​នោះដែរ ។
​មន្ត្រី​ម្នាក់​នៃ​គណៈកម្មាធិការ​សុខភាព​ជាតិចិន NHC និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​ថ្នាំ​បង្ការ​ជាតិ លោក Zheng Zhongwei បញ្ជាក់ថា ចិន​បាន​អនុវត្ត​វ៉ាក់សាំង COVID-19 សម្រាប់​ការប្រើប្រាស់​បន្ទាន់ ជិត​មួយ​លាន​ដូ​ស​រួចទៅហើយ ។​

​លោក​បាន​សង្កត់ធ្ងន់ថា ការចាក់​វ៉ាក់សាំង​ទាំងនេះ ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ម័គ្រចិត្ត និង​មាន​មូលដ្ឋាន​ច្បាស់លាស់ ព្រមទាំង​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​ផងដែរ ហើយ​ថា ប្រតិកម្ម​មិនល្អ​មួយចំនួន​ក៏ត្រូវ​បាន​គេ​រាយការណ៍​ដែរ ប៉ុន្តែ​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close