លោក​បៃ​ឌិន ចាប់ផ្តើម​ចាក់​វ៉ាក់សាំង ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក កោះហៅ​បុគ្គលិក​មក​ធ្វើការ​វិញ​

​នៅ​ថ្ងៃទី​២២​ខែធ្នូ ត្រូវ​នឹង​ថ្ងៃទី ២១ នៅ​អាមេរិក លោក​បៃ​ឌិន​បាន​ចាក់​វ៉ាក់សាំង​ជា​សាធារណៈ​ផ្សព្វផ្សាយ​តាម​កញ្ជក់​ទូរ​ទស្សនា​នា ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ អាមេរិក​ទៅ​ចាក់​វ៉ាក់សាំង គ្រប់គ្នា ។ លោក​បៃ​ឌិន បានប្រកាស​ក្រោយ​ចាក់​វ៉ាក់សាំង​ថា « ខ្ញុំ​ចាក់​វ៉ាក់សាំង​ដើម្បី​បញ្ជាក់​ដល់​ពលរដ្ឋ​ទាំងអស់​ថា​មិនមាន​អ្វីដែល​គួរ​ឲ្យ​បារម្ភ សម្រាប់​ការចាក់​វ៉ាក់សាំង​នោះឡើយ​។​

​ការចាប់​វ៉ាក់សាំង​បានចាប់ផ្តើម ដំណើរការ​ហើយ​នៅ​អាមេរិក ជាមួយគ្នា​នោះ​ក្រុមហ៊ុន​អាកាសចរណ៍​ក៏​ចាប់ផ្តើម​កោះហៅ​បុគ្គលិក​វិលត្រឡប់​មក​ធ្វើការ​វិញ​។ ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​របស់​អាមេរិក គឺ​American Airlines និង United Airlines បានប្រកាសថា​កំពុងតែ​កោះហៅ​បុគ្គលិក​ដែល​ផ្អាក​ការងារ​បណ្តោះអាសន្ន​វិល​ត្រឡប់មក​ធ្វើការ​វិញ ក្រោយពេល​អាមេរិក​ចាក់​វ៉ាក់សាំង​ជូន​ដល់​ពលរដ្ឋ ។​ ​នៅ​ថ្ងៃទី​២១​ខែធ្នូ ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​ខាងលើ បានសម្រេច​កោះហៅ​បុគ្គលិក​វិលត្រឡប់​មក​ធ្វើការ​វិញ ជា​បណ្តើរៗ ដោយសារតែ តម្រូវការ​ធ្វើដំណើរ​មិនទាន់ ដូចដើម​វិញ​នៅឡើយ​ទេ​។​

​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​United Airlines – Brett Hart និង​អគ្គនាយក (CEO) លោក​Scott Kirby បានប្រកាសថា មកទល់ពេលនេះ មិនទាន់មាន​ចំនួន​ទិញ​សំបុត្រ​ធ្វើដំណើរ​ច្រើន​នៅឡើយ​ទេស ដោយសារតែ​ស្ថិតនៅក្នុង​តំណាក់កាល​នៃ​ការឆ្លង​កូ​វីដ​១៩ ។​ ​នៅពេល​នេះដែរ​កញ្ចប់​ជំនួយ ទៅ​លើក​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវបាន​អនុម័ត មានតម្លៃ​១៥​ពាន់​លាន​ដុល្លារ​អាមេរិក ។ កញ្ចប់​ជំនួយ​នោះ ក្រុមហ៊ុន​នឹង​បើកប្រាក់​ខែ​ដល់​បុគ្គលិក​៣០​ភាគរយ ។ ក្រៅពីនេះ កម្មវិធី​ផ្តា​ល់​ជំនួយ​ក៏បាន​ស្នើ​ឲ្យ​បើក​ការហោះហើរ​ឡើងវិញ​ជា​បណ្តើរៗ ក្រោយ​មាន​កញ្ចប់​ជំនួយ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ American Airlines និង United Airlines បាន​ឲ្យ​បុគ្គលិក​ជាំ​ង​៣២​ពាន់​នាក់​ត្រូវ​ឈប់សម្រាក់​បណ្តោះអាសន្ន ចាប់ពី​ខែ តុលា ដោយសារតែ​កញ្ចប់​ជំនួយ​ដំបូង មាន​រយៈពេល​៦​ខែ មាន​ទឹកប្រាក់​២៥​ពាន់​លាន​ដុល្លារ ផុតកំណត់​។​ ​ក្រោយ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ជា​ទ្រង់ទ្រាយ​ធំ​នៅ​អាមេរិក បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។ តាម​ការព្យាករណ៍​ប្រសិនបើ​នៅ​ដើមឆ្នាំ​២០២១ មាន​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​ធ្លាក់ចុះ អ្នកដំណើរ​នឹង​កើនឡើង​ខ្ពស់​៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close