គម្រោង​ប្លា​ស្ទិ​ក ដូរ​យក​អង្ករ​ជាមួយ​ពលរដ្ឋ​តាម​សហគមន៍ គឺ​ដើម្បី​ការពារ​បរិស្ថាន​និង​ចូលរួម​ការពារ​ជីវៈចម្រុះ​នៅ​បឹង​ទន្លេសាប​

ខេត្តសៀមរាប​៖ គិត​រហូតមក​ដល់ពេលនេះ​គម្រោង​យក​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​និង​របស់​បរិភោគ​ផ្សេងទៀត​របស់​ពលរដ្ឋរ​ស់​នៅ​សហគមន៍​តំបន់​បឹង​ទន្លេសាប​គឺជា​កិច្ចការ​ដើម្បី​ការពារ​បរិស្ថាន​តាម​បឹង​ទន្លេសាប​និង​ពិសេស​ជួយ​ការពារ​ជីវចម្រុះ​។​ ​ថ្លែង​បញ្ជាក់​នៅក្នុង​ពិធី​សម្ពោធ​ជង្រុក​ប្លា​ស្ទិ​ក​និង​ការចុះពិនិត្យ​ការអនុវត្ត​គម្រោង​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ដែល​បានធ្វើ​ឡើង​នៅ​ឃុំ​កែវ​ពណ៌ ស្រុក​ពួក​ខេត្តសៀមរាប​ក្នុង​សហគមន៍​មេ​ជ្រៃ​កាលពី​ថ្ងៃទី​២០​ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​គម្រោង​អង្ករ​ដូរ​យក​ប្លា​ស្ទិ​ក​នេះ​ជា​គម្រោង​ដែល​បាន​សហការ​រវាង​ក្រសួងបរិស្ថាន​ជាមួយនឹង​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី ដែលជា​អង្គការ​មួយ​អនុវត្ត​គម្រោង​ក្នុង​ក្របខណ្ឌ​នៃ​ខេត្តសៀមរាប​ជាមួយនឹង​សហគមន៍​ដែល​កំពុង​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បញ្ជាក់ថា ការដែល​បង្កើត​ជង្រុក​ប្លា​ស្ទិ​ក​នេះ​គឺជា​កន្លែង​ផ្ទុក​ប្លា​ស្ទិ​កមួយ​ដែល​ប្រមូលបាន​ពី​តំបន់​នានា​ក្នុង​សហគមន៍​មេ​ជ្រៃ​នេះ​ដោយសារ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​ប្រើប្រាស់​ក៏ដូចជា​ការប្រមូល​បាន​តាម​តំបន់​បឹង​ទន្លេសាប​ផងដែរ​។ ទាក់ទិន​នឹង​គម្រោង​នេះដែរ​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ​បាន​លើកឡើងថា​គោលបំណង​សំខាន់​ក្នុងការ​បង្កើត​ជង្រុក​បា្ល​ស្ទិ​ក​ក៏ដូចជា​ការអនុវត្ត​នូវ​គម្រោង​អង្ករ​ដូរ​ប្លា​ស្ទិ​ក​នេះ​ក្នុងទិសដៅ​មួយ​គឺ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ឬក៏​កាត់បន្ថយ​ការបំពុល​ក្នុង​បឹង​ទន្លេសាប ហើយ​នេះ​ក៏​ជាការ​ចូលរួម​ជីវៈចម្រុះ​ក្នុង​បឹង​ទន្លេសាប​ជាពិសេស​មច្ឆា​ជាតិ និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​។​

​ពាក់ព័ន្ធ​ទៅនឹង​ប្លា​ស្ទិ​ក​ដូរ​អង្ករ​នេះ​គឺ​ពលរដ្ឋ​ដែល​រើស​ប្លា​ស្ទិ​ក​៥​គីឡូក្រាម​ពួកគាត់​អាច​ដូរ​អង្ករ​បាន​១០​គីឡូក្រាម​។​ការអនុវត្ត​គម្រោង​នេះ​គឺជា​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​សហគមន៍​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក៏ដូចជា​ទប់ស្កាត់​ការបោះ​ចោល​ថង់​ប្លា​ស្ទិ​កពាស​វាលកាល​ផងដែរ​។​គម្រោង​នេះ​បានទទួល​ជោគជ័យ​គួរកត់សម្គាល់​ដោយ​ក្នុងនេះ​រួមមាន​សហគមន៍​មេ​ជ្រៃ ។​ក្រៅពីនេះ​ក៏មាន​អនុវត្ត​នៅ​ឃុំ​កំពង់​ភ្លុក កំពង់​ឃ្លាំង និង​ចុង​ភ្នាស​ក្នុងទិសដៅ​មួយ​គឺ​យើង​អនុវត្ត​កាត់បន្ថយ​ប្លា​ស្ទិ​ក​ក្នុង​ខេត្តសៀមរាប​។​

​ឯកឧត្តម​បាន​ថ្លែង​ផង​ថា “​ចំពោះ​សំណល់​ប្លា​ស្ទិ​ក​ដែល​យើង​ប្រមូលបាន​តាមរយៈ​គម្រោង​ប្លា​ស្ទិ​ក​ដូរ​អង្ករ​នេះ​គឺ​មួយផ្នែក​យើង​នឹង​យកទៅ​ឱ្យគេ​ផលិត​ឥដ្ឋ​សំណង់​។​ព្រោះថា​ការដុត​សំណល់​ប្លា​ស្ទិ​ក​ផ្សេង​វា​នឹង​នាំឱ្យ​បំពុលបរិយាកាស​”​។ ពាក់ព័ន្ធ​ទៅនឹង​សារជាតិ​ប្លា​ស្ទិ​ក​នេះ​ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការ​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​មិនត្រូវ​បោះចោល​ប្លា​ស្ទិ​កពាស​វា​កាល​ឡើយ​ពីព្រោះថា​វា​បាន​ជះ​ផល​អាក្រក់​ដល់​មនុស្ស​សត្វ​ដោយសារ​ប្លា​ស្ទិ​ក​មិន​ងាយ​រលាយ​និង​បើ​រលាយ​វា​ក៏​ក្លាយជា​មីក្រូ​ប្លា​ស្ទិ​ក​ដែល​មានន័យថា​វា​នៅតែមាន​សារជាតិ​ប្លា​ស្ទិ​ក​ដែល​ធ្វើឱ្យមាន​ការបំពុល​ទឹក បំពុល​ទៅដល់​ត្រី​នាំឱ្យ​ត្រី​ថមថយ​ចំនួន​ចុះ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បញ្ជាក់ដែរថា ក្នុង​មួយឆ្នាំៗ​មាន​ថង់​ប្លា​ស្ទិ​ក​រាប់សិប​ថង់​បាន​ហូរ​ពី​បឹង​សៀមរាប​ចាក់​ចូលទៅ​បឹង​ទន្លេសាប​។​ក្នុង​ឆ្នាំ​២០១៩​កន្លងមក​មាន​ថង់​ចំនួន​ជាង​៤​ពាន់​កា​រ៉ុង​ត្រូវបាន​ប្រមូល​ចេញពី​បឹង​ទន្លេសាប និង​ក្នុង​ឆ្នាំ​២០២០​នេះ​គេ​បានធ្វើ​ចែក​កា​រ៉ុង​ជាង​៥​ពាន់​កា​រ៉ុង​នេះ​មានន័យថា​ការប្រមូល​បា្ល​ស្ទិ​ក​ពី​បឹង​ទន្លេសាប​មាន​ចំនួន​កើនឡើង​។ ទាក់ទិន​ទៅនឹង​ការ​ចោល​សំរាម​នេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់​ឱ្យ​ពលរដ្ឋ​ត្រូវ​ចេះ​បែងចែក សំរាម​ឱ្យបាន​ច្បាស់លាស់​ពិសេស​សំរាម​ដែល​គ្រោះថ្នាក់​ដូចជា​ថ្មពិល​និង​ឱសថ​មួយចំនួន​ចូលក្នុង​ទឹក​ដែល​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក​។​

​ដោយឡែក​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បានឱ្យដឹងថា ប្រជាព ល​រដ្ឋ​ដែល​ចូលរួម​ជាមួយ​កម្មវិធី​នេះ​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ជា​អង្ករ ថវិកា និង​គ្រឿង​បរិ ភោគ​នានា​។ លោក​បានឱ្យ​ដឹងផង​ថា​៖«​ប្រជាពលរដ្ឋ​ភូមិ​ពាម​តា​អួរ​ដែលមាន​ជាង​៣០០​គ្រួសារ​រស់​តាម​ផ្ទះ​បណ្តែត​ទឹក​លើក​ផ្ទៃ​បឹង​ទន្លេរ​សាប បាន បញ្ឈប់ ការ​ចោល​ប្លា​ស្ទិ​ក​ទៅក្នុង​ទឹក និង​ឈប់​ដុត​ប្លា​ស្ទិ​ក ដោយ​ពួកគាត់​ចេះ​ញែក​សំណល់ ទុកដាក់ អេតចាយ​ផ្សេង​ហើយ​ប្រ​មូ ល​ប្លា​ស្ទិ​ក ដែលមាន​ពីរ​ប្រភេទ​»​។​

​លោ​កថា​តាម​រួម​កម្មវិធី​របស់​អង្ក​ការ​គឺ​យើង​បាន​បោះពុម្ព​ជាកា​រ៉ុង ដែល​យើង​ដា ក់​ឈ្មោះថា​«​ប្លា​ស្ទិ​ក​អូ​លី​» ជាកា​រ៉ុង​ឱ្យទៅ​គាត់​សម្រាប់​ដាក់​ប្លា​ស្ទិ​ក ហើយ​យើ ង​បង្កើតជា ជង្រុក​មួយ ទៅតាម​រដូវ​ដល់​អ៊ីចឹង​នៅ​ទន្លេសាប​វា​ចល័ត​ចុះឡើង តាម​របប​ទឹកទន្លេ ទឹក ស្រក​សំរាម​នៅសល់​តាម​ដើមឈើ ចឹ​ង​យើង​មានគំនិត​ថា បង្កើតជា​ជង្រុក​ប្លា​ស្ទិ​ក ដូច​ជង្រុក ស្រូវ​អ៊ីចឹង យើង​ប្រមូល​ផល​ប្លា​ស្ទិ​ក​តាម​រដូវ​”​។​

​គួរបញ្ជាក់​ថាបើ​តាម ឯកឧត្តម នេត្រ ភ​ត្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ក្រសួងបរិស្ថាន កំពុងតែ​យកចិត្តទុកដាក់ និង​ជំរុញ​ការញែក សំរាម​តាម​ប្រភេទ ដូចជា​ញែក​សំរាម​សរីរាង្គ ដើម្បី​យក​វា​ទៅធ្វើជា​ជីកំប៉ុស និង​ញែក​សំណល់​ប្លា​ស្ទិ​ក ដើម្បី​យកទៅ​កែច្នៃ​បន្ត​។ ហើយ​ក្រសួង ក៏​កំពុង​ជំរុញ​ដល់​ការ​អនុវត្តិ​គោល​ការ​៤R​ផងដែរ គឺ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក កែច្នៃ​ឡើងវិញ ការប្រើប្រាស់​ឡើងវិញ និង​ការបដិសេធ​ការប្រើ​ប្លា​ស្ទិ​ក​តែម្ដង​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close