មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចុះ​ដកហូត និង​ប្រមូល​អន្ទាក់ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​

​ខេត្តមណ្ឌលគិរី​៖ នៅក្នុង​សប្ដាហ៍​ទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ប្រមូល​កម្លាំង​ចុះ​ល្បាត​រួមគ្នា​នៅក្នុង​ភូមិសាស្ត្រ​តំបន់ការពារធម្មជាតិ និង​នៅ​តំបន់​សហគមន៍ ដោយមាន​ការចូលរួម​ពី​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ និង​បុគ្គលិក​អង្គការ WWF ក្នុង​នោះបាន​ដោះ​ប្រមូល និង​សា​អន្ទាក់​ខ្សែ​គោ​ប្រមាណ​ជា​២០​ខ្សែ​, ដកហូត​កាំភ្លើង​ខ្យល់​ចំនួន​១​ដើម​, ដុំ​ឆក់​២ អាគុយ​២ និង​រណារយន្ត​ចំនួន​១​គ្រឿង​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើនេះ មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក៏បាន​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ទៅលើ​មនុស្ស​ចំនួន​៤​នាក់ កុំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ និង​ទទូច​ឲ្យ​មានការ​ចូលរួម​ការពា​រ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close