ចាប់ខ្លួន​មនុស្ស ៣​នាក់ ដកហូត​គ្រឿងញៀន​៥​កញ្ចប់ នៅ​ក្រុង​បាត់ដំបង​

ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នគរបាល​ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ផងដែរ​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ មានឈ្មោះ រៀន សុជា ហៅ​ហើម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ឈ្មោះ សូត្រ វិជ្ជុ​នី ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ឈ្នោះ ភួង ឈិន​ហ្វូង ហៅ​ឡុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។​ ​ចំណែក​វត្ថុតាង​ដកហូត​បាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៥​ថង់ ទម្ងន់ ១០,៦៥​ក្រាម ទូរស័ព្ទដៃ​៣​គ្រឿង កាបូប​ដាក់​ប្រាក់​២ និង​កាបូបស្ពាយ​១ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​នគរបាល​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ ទៅកាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close