ពលរដ្ឋថៃ ដែលទិញទំនិញនៅផ្សារលក់អាហារសមុទ្រ ក្នុងខេត្តសាមុត សាខន ត្រូវធ្វើតេស្តរកកូវីដ១៩ទាំងអស់
ប្រទេសថៃ៖ «មានមនុស្សប្រមាណ ១០០០នាក់ទូទាំងប្រទេស បានទៅទិញទំនិញ ក្នុងផ្សារ ប៉ុន្តែកុំស្លន់ស្លោ គ្រប់គ្នាដែលបានទៅទីនោះ គួរតែធ្វើតេស្តរកជំងឺវីរុសកូវីដ១៩» នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ១៩នៃប្រទេសថៃ កាលពីម្សិលមិញ។
ផ្សារលក់អាហារសមុទ្រស្ថិតក្នុងខេត្តសាមុត សាខនមួយនេះហើយដែលស្ត្រីអ្នកលក់បង្គារម្នាក់បានឆ្លងហើយបន្តឆ្លងក្នុងទ្រង់ទ្រាយធំឡើងវិញ ក្នុងប្រទេសថៃ ដោយអាជ្ញាធរថា អ្នកទិញទំនិញមកពី២២ខេត្ត ចាប់ពីថ្ងៃទី១ ធ្នូ ដល់ ១៨ ធ្នូ គួរតែត្រូវបានធ្វើតេស្តទាំងអស់គ្នា។
កាលពីថ្ងៃទី២២ ធ្នូ ម្សិលមិញ ករណីសហគមន៍ទ្រង់ទ្រាយដ៏ធំនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤២៧នាក់ទៀត ក្នុងនោះ រួមមានទាំងជនអន្តោប្រវេសន៍៣៩៧នាក់។ ថៃមានអ្នកកើតកូវីដ១៩សរុបចំនួនប្រមាណ៤៣០០នាក់ ស្លាប់៦០នាក់ គិតត្រឹមម្សិលមិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។