អឺរ៉ុប​ជា​តំបន់​ដែល​ឆ្លង​កូ​វីដ​១៩ ច្រើនជាងគេ​ក្នុងចំណោម តំបន់​ទាំង​៦

​បច្ចុប្បន្ន អ្នក​ឆ្លង​កូ​វីដ​១៩ នៅលើ​ពិភពលោក កើនឡើង​ជាង ៧៨​លាន​នាក់ ហើយ​ការឆ្លង​ចូលដល់ តំបន់​ដែល​ត្រជាក់​ជាងគេ​បំ​ភុ​ត​លើ​ពិភពលោក គឺ​ប៉ូល​ខាងជើង​ផែនដី​។​ កូ​វីដ​១៩​បាន​ឆ្លង​រាលដាល នៅក្នុង​តំបន់​ទាំងអស់​នៅលើ​ភពផែនដី ក្នុងនោះ​ប៉ូល​ខាងជើង​ដែលជា​តំបន់​ត្រជាក់​បំផុត​លើ​ផែនដី​ក៏មាន​ករណី​ឆ្លង ជា​លើកដំបូង​ស្ថិតនៅ​ទីតាំង​ស្រាវជ្រាវ​របស់​ប្រទេស​ឈី​លី​។​



តាម​តួលេខ​របស់ គេហទំព័រ​Worldometers គិតដល់​វេលា​ម៉ោង ៩ ថ្ងៃទី​២៣​ខែធ្នូ នៅលើ​ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​១៩​សរុប ដល់​ទៅ 78.336.788 នាក់ ស្លាប់​1.722.641​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​៥៥​លាន​នាក់​ផងដែរ ។​ ​បើ​គិតពី​ចំនួន​ពលរដ្ឋ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ច ជា​ប្រទេស​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ។ តាម​តួលេខ​ក្នុងចំណោម​ពលរដ្ឋ ១០០​ពាន់​នាក់ នៅ​ប៊ែ​ល​ហ្ស៊ិ​ច មាន​អ្នកស្លាប់​ដល់​ទៅ​១៦១​នាក់ បន្ទាប់មក​គឺ​អ៊ីតាលី មាន​អ្នកស្លាប់​១១៤​នាក់ និង​ប៉េ​រ៉ូ មាន​អ្នកស្លាប់ ១១៣ ណោម​ពលរដ្ឋ​១០០​ពាន់​នាក់​។​

​ចំណែក​អាមេរិក​វិញ​បើទោះបី​មាន​អ្នកស្លាប់​ច្រើនជាងគេ បើក​គិតពី​ចំនួន​ពលរដ្ឋ​សរុប​គឺ​តិចជាង​ប្រទេស​នានា ។ បើ​គិតពី​តំបន់​អឺរ៉ុប គឺជា​តំបន់​មាន​ករណី​ឆ្លង​ច្រើនជាងគេ​ដល់​ទៅ​ជាង ២១,៧២ លាន​នាក់ និង​ស្លាប់​៥០២​ពាន់​នាក់​។ ប្រទេស​អាល្លឺម៉ង់ មាន​កណី​ស្លាប់​ច្រើនជាងគេ ក្នុង​មួយថ្ងៃៗ​។ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក​អាល្លឺម៉ង់​មាន​អ្នកស្លាប់ ដល់​ទៅ​៩៤០​នាក់​។ នៅពេលនេះ​អឺរ៉ុប​ក៏មាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ជា​ផ្លូវការ​ហើយ​។​

​តំបន់​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​គឺ​៖
១-​អឺរ៉ុប​មាន​អ្នក​ឆ្លង 21.726.025 នាក់ ស្លាប់ 502.293 នាក់​
២-​អាមេរិក​ខាងជើង​មាន​អ្នក​ឆ្លង 21.449.802 នាក់ និង​ស្លាប់​482.414 នាក់​
៣-​ទ្វីបអាស៊ី មាន​អ្នក​ឆ្លង 19.949.485 នាក់ និង​ស្លាប់ 325.233 នាក់​
៤-​អាមេរិក​ខាងត្បូង មាន​អ្នក​ឆ្លង​12.602.769 នាក់ និង​ស្លាប់ 351.483 នាក់​
៥-​ទ្វីបអាហ្វ្រិក មាន​អ្នក​ឆ្លង 2.560.363 នាក់​និង​ស្លាប់ 60.153 នាក់​
៦-​ទ្វីបអូសេអានី មាន​អ្នក​ឆ្លង 47.623 ស្លាប់ 1.050 នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close