ចាប់ខ្លួនកម្មករសំណង់ម្នាក់ ករណីរំលោភក្មេងស្រី អាយុ១០ឆ្នាំ នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនបុរសជាកម្មករសំណង់ម្នាក់ ក្នុងករណីចាប់រំលោភក្មេងស្រី អាយុ១០ឆ្នាំ បានសម្រេច។ ករណីនេះបានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មួក ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ រីឯក្មេងរងគ្រោះឈ្មោះ អាយុ១០ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្យ័យត្រូវបានកម្លាំងនគរបាលស្រុកស្វាយលើ កំពុងកសាងសំណុំរឿង ដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។