ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ទ្រព្យសម្បត្តិ ក្នុង​លំនៅដ្ឋាន​អ្នកដទៃ​

​ខេត្តបាត់ដំបង​៖ កាលពី​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​លួច​យក​ទ្រព្យសម្បត្តិ ក្នុង​លំនៅដ្ឋាន​មួយ​ករណី និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ ក្នុង​លំនៅដ្ឋាន​របស់​ជនរងគ្រោះ​ឈ្មោះ អន សំផន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ត្រូវបាន​ជនសង្ស័យ​ឈ្មោះ ម៉ន ស៊ី​ណាត ហៅ​រាម ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បានធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​ពី​ក្នុង​លំនៅដ្ឋាន រួមមាន​៖
​ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង​, ម៉ូ​ទ័​រ​ស្វាន​ចំនួន ១​គ្រឿង​, ម៉ូ​ទ័​រ​កាត់​ការ៉ូ​ចំនួន ១​គ្រឿង​, ខ្សែភ្លើង​ទំ​ហ៊ំ​២.៥ មី​លី​ម៉ែត្រ ចំនួន ៣០​ម៉ែត្រ​, កាបូបស្ពាយ​ចំនួន​១, មួកសុវត្ថិភាព​ពណ៌​ខ្មៅ​ចំនួន​១​។

​បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close