បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅលើ​ពិភពលោក ជាង ៧៩​លាន​នាក់​ហើយ មកដល់​ថ្ងៃទី​២៤​ខែធ្នូ ហើយ​ប្រទេស​ជាច្រើន​ក៏បាន​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង ដល់​ពលរដ្ឋ​របស់ខ្លួន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។​

​នៅពេលនេះ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អាមេរិក​បាន​ង្កើ​ន​ការចាក់​វ៉ាក់សាំង ដល់​ពលរដ្ឋ​របស់ខ្លួន​។ គិតដល់​ថ្ងៃទី​២៣​ខែធ្នូ​(​ពេលវេលា​អាមេរិក​) ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក (CDC) លោក Robert Redfield បាន​បញ្ជាក់ថា មាន​ពលរដ្ឋ​ជាង​១​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ។​ ​លោក Robert Redfield បាន​បន្តទៀតថា «​អាមេរិក​បាន​ឈានដល់​ការចាក់​វ៉ាក់សាំង​ចំនួន​១​លាន​នាក់​មុនពេល​គ្រោងទុក​។ តាម​របាយការណ៍ មាន​វ៉ាក់សាំង​ជាង​១​លាន​ដូ​សបាន​ប្រើប្រាស់​នៅ​អា​រិ​ក​ក្នុង​រយៈពេល​១០​ថ្ងៃ​កន្លងមក​។​

​នៅ​ថ្ងៃទី​២២​ខែធ្នូ បណ្តាញ​ទូរទស្សន៍​អាមេរិក បាន​ផ្សាយ​ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អាំ​មេ​រិ​ក លោក​Alex Azar ក៏បាន​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ របស់​ក្រុមហ៊ុន មូ​ឌី​ណា​ផងដែរ ។ កាលពី​ថ្ងៃទី​២១​ខែធ្នូ លោក​បៃ​ឌិន​បាន​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ របស់​ក្រុមហ៊ុន Pfizer / BioNTech ។​ ​ជាមួយគ្នានេះដែ​ឬ អាមេរិក​បានកំណត់​គោលដៅ ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ចំនួន​១០០​លាន​នាក់ ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើមឆ្នាំ​២០២១ និង​ចាក់​បន្ថែម​ដល់​ទៅ ១០០​លាន​នាក់​ទៀត នៅ​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០២១​។​

​ចាប់ពី​ថ្ងៃទី​១៤​ខែធ្នូ​មក​មាន​វ៉ាក់សាំង ជាង​៣​លាន​ដូ​ស របស់​ក្រុមហ៊ុន Pfizer / BioNTech បា​ម​ចែ​ល​ចាយ​នៅតាម​បណ្តា​រដ្ឋ​ទូទាំង​ទឹកដី​អាមេរិក ។ នៅក្នុង​សប្តាហ៍​នេះ​អាមេរិក មាន​គោលដៅ​ចែកចាយ​វ៉ាក់សាំង​បន្ថែម ៦​លាន​ដូ​សទៀ​តរបស់​ក្រុមហ៊ុន​មូ​ឌី​ណា និង​២​លាន​ដូ​ស​របស់​ក្រុមហ៊ុន Pfizer / BioNTech ។​ ​អាមេរិក​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​កូ​វីដ ១៩ ច្រើនជាងគេ​បំផុត​លើ​ពិភពលោក ដោយមាន​អ្នក​ឆ្លង​ជាង ជិត​១៩ លាន​នាក់ និង​ស្លាប់​ជាង​៣២០​ពាន់​នាក់ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close