ស្លាប់​មនុស្ស​៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ខេត្តបាត់ដំបង​

ខេត្តបាត់ដំបង​៖ ព័ត៌មាន​បឋម​ពី​ខេត្តបាត់ដំបង បានឱ្យដឹងថា មាន​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ និង ៣​នាក់ បាន​រងរបួស ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​រវាងរ​ថយ​ន្ត ២​គ្រឿង គឺ រថយន្ត​តាក់​ស៉ី និង​រថយន្ត​ដឹក​ទឹកកក កាលពី​វេលា​ម៉ោងជាង ១១​យប់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​។​

​ករណី​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​រថយន្ត​ទាំ ២​គ្រឿង​នោះបាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ក្នុង​គោលដៅ​ផ្ទុយគ្នា ក្នុងនោះ​រថយន្ត​តាក់ស៊ី​ឆ្លាម​ពណ៌​ស ជិះ​គ្នា​ចំនួន ៩​នាក់ បាន​ស្លាប់​ចំនួន ៧​នាក់ និង​របួស​ចំនួន ២​។ ចំណែក​រថយន្ត​ដឹក​ទឹកកក​មាន​អ្នកជិះ​ចំនួន ២​នាក់ ដោយ​ម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​។​

​ទោះ​យ៉ាងនេះ​ក៏ដោយ គេ​នៅ​មិនទាន់​ដឹងថា ភាគី​ខាង​ណា​ជា​អ្នកបង្ក​នៅឡើយ​ទេ ប៉ុន្តែ​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ផងដែរ​ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​នៅរស់ ដឹក​ទៅ​មន្ទីរពេទ្យ ចំណែក​អ្នកស្លាប់ ត្រូវបាន​វេច​ខ្ចប់​ដើម្បី​រង់ចាំ​សាច់ញាតិ​ទៅ​ទទួល​សព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close