ថៃ នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី នៅខេត្តឈៀងម៉ៃ ទោះកំពុងផ្ទុះកូវីដ១៩ខ្លាំងក៏ដោយ
ថៃ៖ ខេត្តឈៀងម៉ៃ មានទំនុកចិត្តថា វាអាចទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដោយទទូចថា ខ្លួននឹងរៀបចំពិធីអបអរសាទរឆ្នាំថ្មីរបស់ខ្លួន។ លោក Danai Sarapruek ប្រធានផ្នែកលើកកម្ពស់សុខភាពសាធារណៈក្រុងឈៀងម៉ៃមានប្រសាសន៍ថា ខេត្តនឹងមិនហាមឃាត់ព្រឹត្តិការណ៍ចូលឆ្នាំថ្មីទេ ដោយសារផលប៉ះពាល់ខាងសេដ្ឋកិច្ចពីការធ្វើដូច្នេះ។
លោក Danai បាននិយាយថា អ្នករៀបចំការប្រារព្ធពិធីចូលឆ្នាំថ្មីទាំងអស់ត្រូវជូនដំណឹងដល់រដ្ឋបាលខេត្តអំពីសកម្មភាពដែលពួកគេគ្រោងនឹងរៀបចំ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងវីរុសកូវីដ១៩។
ប៉ុន្តែយ៉ាងក៏ដោយ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ធ្លាប់បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា លោកត្រូវការពេល ៧ថ្ងៃ ដើម្បីវាយតំលៃស្ថានភាព Covid-19 ដើម្បីសំរេចថាតើការរាប់ថយក្រោយចូលឆ្នាំថ្មីគួរតែត្រូវបានប្រារព្ធធ្វើ ឬយ៉ាងណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។