ថ្ងៃ​ប្រវត្តិសាស្ត្រ​អឺរ៉ុប ក្នុង​សង្គ្រាម​ប្រឆាំង កូ​វីដ​១៩

​នៅ​ថ្ងៃទី​២៧​ខែធ្នូ​នេះ វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ដំបូងបង្អស់​ត្រូវបាន​បញ្ជូន​ទៅកាន់ ប្រទេស​ជា​សមាជិក​អឺរ៉ុប​ទាំង ២៧ ប្រទេស​។ វ៉ាក់សាំង​ដែល​អឺរ៉ុប​ប្រើប្រាស់​នៅពេលនេះ​គឺជា​របស់​ក្រុមហ៊ុន Pfizer/BioNTech ។​

​ជាក់ស្តែង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២៧ ខែធ្នូ​វ៉ាក់សាំង​ដំបូង​បាន​ចែកចាយ​នៅ​នៅតាម​បណ្តា​រដ្ឋ​។ រថយន្ត​ដឹក​វ៉ាក់សាំង​ដឹក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer/BioNTech បាន​ទៅដល់​១៦​រដ្ឋ​របស់​អាល្លឺម៉ង់​។​
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា អាល្លឺម៉ង់​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង កូ​វីដ​១៩​ដល់​ពលរដ្ឋ​១,៣​លាន​នាក់ ហើយ​នៅក្នុង​ឆ្នាំ​២០២១ នឹង​ចាក់​ដល់​ពលរដ្ឋ​ទាំងអស់​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អាល្លឺម៉ង់ លោក​Jens Spahn បាន​ឲ្យ​ដឹងថា « នេះ​ជា​សារ​ណូ​អ៊ែ​ល ប្រកបដោយ​ក្តី​សុខ​បំផុត ។ ពេលនេះ​រថយន្ត​ដឹក​វ៉ាក់សាំង​បាន​ទៅដល់​បណ្តា​រដ្ឋ ក្នុងប្រទេស​អឺ​ល្លឺ​ម៉​ង់ ។ វ៉ាក់សាំង​គឺជា​ក​ន្លឹះ​ដើម្បី​យកឈ្នះ​លើ​កូ​វីដ​១៩»​។ នៅក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងទៀត គឺ​បុគ្គល​ដែល​ងាយ​រងគ្រោះ​ជាងគេ គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​មុនគេ គឺ​គ្រូពេទ្យ និង​មនុស្ស​ចាស់​។​

​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ​នេះ​វ៉ាក់សាំង​កូ​វីដ​១៩ បណ្តា​ប្រទេស ដូចជា បារាំង អ៊ីតាលី ប៊ែ​ល​ហ្ស៊ិ​ច អេស្បាញ ក្រិច ហុង​គ​គ្រី​… បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ។ អឺរ៉ុប​មាន​ពលរដ្ឋ​សរុប ៤៥០​លា​នាក់ នឹង​ទទួលបាន​វ៉ាក់សាំង គ្រប់ៗ​គ្នា ក្នុងពេល​ឆាប់ៗ​៕
​ 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close