ថៃ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ១២១ករណីទៀត ក្នុងសហគមន៍

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យម្សិលមិញ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ១២១នាក់ទៀត ក្នុងនោះ១៨នាក់ត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធទៅនឹងករណីផ្ទុះការឆ្លងយ៉ាងគំហុកនៅក្នុងខេត្តសាមុត សាខន ភាគនិរតីប្រទេសថៃ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ CCSA លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បានថ្លែងក្នុងសន្និសិទខ្លីមួយថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩៤នាក់ គឺជាករណីឆ្លងក្នុងសហគមន៍ និង១៨នាក់ គឺជាពលករចំណាកស្រុក ដែលមានជាប់ពាក់ព័ន្ធទៅនឹងករណីឆ្លងរាលដាលនៅផ្សារលក់គ្រឿងសមុទ្រក្នុងខេត្តសាមុត សាខន។
រហូតមកទល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍នៅប្រទេសថៃ បានរីករាលដាលរហូតដល់៣៨ខេត្តហើយ ចាប់តាំងពីផ្ទុះឡើងកាលពីសប្តាហ៍កន្លងទៅ លើក្រុមពលករចំណាកស្រុកមកពីមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងខេត្តសាមុតសាខន និងកំពុងបង្កឲ្យមានការរើសអើងយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមថៃផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។