កំពុង​ជួសជុល​រថយន្ត ឆ្លងភ្លើង​អាគុយ ឆក់​ស្លាប់​ជាង​ម្នាក់

​ខេត្តបន្ទាយមានជ័យ​៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​ជួសជុល​រថយន្ត ឆ្លង​ចរន្តអគ្គិសនី​អាគុយ​រថយន្ត​តែម្តង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឃុ​ត ចាន់​បូរ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​លើ​ដងខ្លួន​ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​ទាក់ទង​នឹង​ករណី​ឃាតកម្ម​នោះទេ​។ ករណីនេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គី​ត​សាក​អាគុយ​ទៅ​តួ​រថយន្ត ឆ្លង​ឆក់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close