តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នក​ទេសចរណ៍​

​ខេត្តតាកែវ​៖ បើតាម​អង្គការ BirdLife International Cambodia Programme បញ្ជាក់ថា ក្រោយពី​ទទួលបាន​ដំណឹង​ពី​ការផ្សព្វផ្សាយ ស្តីពី​វត្តមាន​សត្វ​ស្លាប (​ពិសេស​សត្វ​ក្រៀល និង​កំណត់ត្រា​ថ្មី នៃ​សំបុក​ពង​កូន​សត្វ​ចង្កៀលខ្យង​) នៅ​តំបន់ ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​កោះអណ្តែត និង​បូរី​ជលសារ ខេត្តតាកែវ មក មាន​អ្នក​ស្រឡាញ់​ធម្មជាតិ​មួយចំនួន បាន​ទាក់ទង​មក​ក្រុមការងារ​យើង ដើម្បី​ទៅ​ទស្សនា ប៉ុន្តែ​ដោយ​បញ្ហា​COVID 19 និង​តំបន់​មិនទាន់​រៀបចំ​សេវា​ទេសចរណ៍ធម្មជាតិ ទើប​យើង​មិនទាន់​ទទួល​។

​តែ​ទោះជា​យ៉ាងណា​មាន​អ្នក​ទេសចរណ៍​២​ក្រុម បាន​ពុះពារ​ទៅដល់​តំបន់​យើង​ក្នុង​ខែធ្នូ​នេះ​។ សត្វ​ស្លាប​ជាច្រើន​ប្រភេទ បានបង្ហាញ​ខ្លួន​ដល់​អ្នក​ទេសចរណ៍​ទាំងនេះ រួមមាន សត្វ​ក្រៀល ចង្កៀលខ្យង ត្រ​យ៉ង​ខ្លួន​រលង ទាកាប​ព្រៃ​ក្បាល​ឆ្នូត​ស ជើងទៀន​ជាដើម​។

​ក្រោយ​ទស្សនា អ្នក​ទេសចរណ៍​មាន​អារម្មណ៍​សប្បាយរីករាយ​ដោយ​បានឃើញ​ហ្វូង​សត្វ​ជាច្រើន​ក្នុង​តំបន់​ការពារ​នេះ​ព្រមទាំង​កោតសរសើរ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សហការ​ជាមួយ​អង្គការ​ដៃគូ​ទាំងអស់ និង​អាជ្ញាធរ​ដែនដី​នូវ​ការខិតខំ​ប្រឹងប្រែង​ការពារ​តំបន់ដីសើម​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close