នាវាកងទ័ពជើងទឹកឥណ្ឌា ១គ្រឿង នឹងចូលសំចតនៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ

ខេត្តព្រះសីហនុ៖ មន្ត្រីកងទព័ជើងទឹកខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន ០១គ្រឿង ឈ្មោះ INS KILTAN (P30) នឹងចូលសំចតនៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ រយៈពេល ០៤ថ្ងៃ (គិតពីថ្ងៃទី២៩ធ្នូ២០២០ ដល់០១មករា២០២១ ដើម្បីដឹកសម្ភារៈមកប្រគល់ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ការងារជួយសង្គ្រោះនៅកម្ពុជា។
ប្រភពដដែលបានបន្ថែមថា នាវានេះ មានបណ្តោយ ១១០ ម៉ែត្រ ទទឹង១៣ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ ទម្ងន់ផ្ទុកចំនួន៣១៥០តោន និងមាននាវិកចំនួន២០០នាក់ ដឹកនាំមេបញ្ជាការនាវា និងជាប្រធានប្រតិភូ លោកវរនាវីទោ NK PONNAPPA ហើយនាវានឹងចាកចេញពីកម្ពុជាវិញ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។