បង្ក្រាប​គ្រឿងញៀន​៦​កញ្ចប់ធំតូច ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន កាលពី​យប់ ថ្ងៃ​២៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ក្រុម​២៧ ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ជនសង្ស័យ​ឈ្មោះ ហេង រុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។ រីឯ​វត្ថុតាង​ដកហូត​បាន ម្សៅ​សារធាតុ​ញៀន​ចំនួន ៦​កញ្ចប់ ( ៣​កញ្ចប់​ធំ​) ទូរ​សព្ទ័ ១ គ្រឿង​, ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១ គ្រឿង និង​កន្ត្រៃ​២​ដើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close