ចាប់ខ្លួន​មនុស្ស ៨​នាក់ ករណី​ឆក់​ដ៏​សកម្ម​ពី​ជនបរទេស នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់​ជនសង្ស័យ​ចំនួន ៨​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ពី​ជនបរទេស នៅ​ក្រុងព្រះសីហនុ ត្រូវបាន​ចាប់​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។​

​គួររំលឹកថា កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ មាន​ជនសង្ស័យ​ចំនួន ៤​នាក់ បាន​ជិះ​ម៉ូតូ ២​គ្រឿង បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស ខណៈ​កំពុង​ដើរ​តាមផ្លូវ​ជាមួយ​មិត្តភក្តិ នៅមុខ​ផ្សារ​ទំនើប cdf អូរ​ឈើទាល ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ នៅក្នុង​កាបូប​លុយ​នោះ មាន​លុយ ៨,០០០​ដុល្លារ (​ប្រាំបី​ពាន់​ដុល្លារ​អាមេរិក​)​។​

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ​ភ្លាមៗ កម្លាំង​ជំនាញ​នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួនបាន​ជនសង្ស័យ និង​បក្ខពួក​ជា​បន្តបន្ទាប់​ចំនួន ៨​នាក់ (​ស្រី​១)​។ ប​ច្ច​ប្បន្ន​ជនសង្ស័យ កំពុង​សាកសួរ ដើម្បី​បន្ត​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close