នាវា​កងទ័ពជើងទឹក​ឥណ្ឌា​១​គ្រឿង បាន​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ហើយ​

​ខេត្ត​ព្រះសីហនុ​៖ នាវា​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា ១​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​០៤​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១)​។​

​ក្នុង​ដំណើរ​ចូល​ចត​របស់​នាវា​កងទ័ព​ជើង​ទឹក​ឥណ្ឌា នាឱកាស​នោះ​ដោយមាន​ការ ទទួល​ស្វាគមន៍ ពី​លោក​ឧ​ត្ត​មនា​វី​ត្រី អ៊ិន សុ​ខេមរ៉ា នាយសេនាធិការរង តំណាង​មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក បាន​ដឹកនាំ​នាយ​នា​វី​ចំនួន​១៥​រូប ស្វាគមន៍​ចំពោះ លោក​វរ​នា​វី​ទោ BK PONNAPPA មេបញ្ជាការ​នាវា​ឈ្មោះ INS KILTAN ជា​ប្រធាន​គណៈប្រតិភូ​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា ដែលមាន​នាវិក​សរុប​ចំនួន​២០០​នាក់ ក្នុង​ដំណើរ​ចូល​ចត​ជា​ផ្លូវការ​ដើម្បី​ប្រគល់​សម្ភារ​សង្គ្រោះ​ទឹកជំនន់​មួយចំនួន​ជូន​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​។​

​មន្ត្រី​កង​ទ​ព័​ជើង​ទឹក​ឲ្យ​ដឹង​ពី​លក្ខណៈ​បច្ចេកទេស​របស់​នាវា​នេះ​រួមមាន ទទឹង ១៣​ម​., បណ្តោយ ១១០​ម​., ជម្រៅ​ទឹក ០៧​ម​. និង ទម្ងន់​ផ្ទុក ៣.១៥០​តោន​។​ ​តាម​ការគ្រោងទុក​នាវា​INS KILTAN នឹង​ចាក​ចេញពី​កម្ពុជា​វិញ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ ទី​០១ ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ ទាំងអស់នេះ​គឺជា​ការទំនាក់ទំនង ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ឥណ្ឌា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close