ទិដ្ឋភាព​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត ក្រោយ​ស្ថាបនា​រួច

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ចាក់​កៅស៊ូ​អ៊ុត​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត រួចរាល់​ជា​ស្ថាពរ​ហើយ ដែល​ការណ៍​នេះ​ធ្វើឱ្យ​សោភ័ណភាព​បរិស្ថាន​នៅ​តំបន់​នេះ កាន់​តែមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ជាខ្លាំង​។

នា​រយៈពេល​ចុងក្រោយ​នា​ឆ្នាំ​២០២០​នេះ បើទោះបីជា​មានការ​រំខាន​ដោយសារ​ជំងឺ​កូ​វីដ​១៩​យ៉ាងណាក្ដី តែ​ការអភិវឌ្ឍ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត មានការ​រីកចម្រើន​ទៅមុខ​ជានិច្ច ដូចជា​ការរៀបចំ​ចំណតរថយន្ត​ថ្មី ទីលាន​បដិសណ្ឋារកិច្ច តូប​លក់ដូរ ការដាំ​ដើមឈើ​ចម្រុះ និង​ដាំ​ស្មៅ​លម្អ ដែល​បង្កើត​ឱ្យ​បរិស្ថាន​ខាងមុខនេះ មាន​ភាព​បៃតង​គួរ​ជាទី​ទស្សនា​សម្រាប់​ទេសចរ​គ្រប់រូប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close